កាលពីថ្ងៃព្រហស្បតិ៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពិភាក្សាគ្នាអំពីវិធីដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិប្រកបដោយប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពិភាក្សាគ្នាអំពីវិធីដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិប្រកបដោយប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល និងសេវាហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការណ៍នេះត្រូវបានលើកឡើងក្នុងឱកាស ដែលរដ្ឋមន្ត្រីទាំងពីរបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៨ ខែកក្កដា។
លោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CCDIE) មានប្រសាសន៍ថា លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធដោយសារកង្វះការអនុលោមតាមគោលនយោបាយ បទប្បញ្ញត្តិ និងតម្រូវការក្នុងសហគមន៍។
លោកបានបន្តថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធទ្រង់ទ្រាយធំ គឺជាកត្តាចម្បងដែលអាចជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានមានប្រសាសន៍ថា “CCDIE កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ ដូច្នេះហើយលោក បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាពដែលអាជីវកម្មក្រៅប្រព័ន្ធអាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ក្នុងផ្លេតហ្វមឌីជីថលនោះ។
លោកស្រី ជាសិរី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីនេះ ដោយស្នើឱ្យក្រុមការងារបន្តសិក្សាលម្អិត និងសហការយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកបច្ចេកទេស ក្នុងគោលបំណងអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព។
លោកស្រីបានគូសបញ្ជាក់ថាធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើនស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាដើម។
លោកស្រីបានលើកទឹកចិត្តឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំនិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ NBC ដែលមានការអភិវឌ្ឍន៍ល្អ ស្របតាមយុទ្ធសាស្ត្រជាតិ។
ជាមួយគ្នានេះលោកបានសាទរចំពោះវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ដែលបានវិវឌ្ឍល្អស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យោងតាមធនាគារជាតិនៃកម្ពុជា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការ។
លោកបានបន្ថែមថា CCIED បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដានវឌ្ឍនភាព និងពិនិត្យផែនការសកម្មភាពរបស់គម្រោង ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិ។
ផ្អែកលើសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការ។
និយាយាទៅកាន់កាសែតខ្មែរថាមស៍ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ខូអិលធីឌី មានប្រសាសន៍ថា “ជាទូទៅ សហគ្រាសធុនតូច និងមធ្យម (SMEs) បានដំណើរការអាជីវកម្មក្នុងនាមជាការចាប់ផ្តើមធុរកិច្ចថ្មី ហើយការរក្សានូវគោលគំនិតនេះក្នុងរយៈពេលយូត មិនមែនជាអ្វីដែលល្អនោះទេ” ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការជាច្រើន ដើម្បីលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រព័ន្ធអេកូឡូស៊ី និងវិស័យកសិឧស្សាហកម្ម ដោយផ្តល់កញ្ចប់លើកទឹកចិត្ត គួបផ្សំនឹងថ្លៃពន្ធនាំចេញពិសេស ជាពិសេសដល់សហគមន៍មូលដ្ឋាន ខណៈដែលពួកគេបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំមុន រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការ NS-IED 2023-2028 ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងគោលបំណងលើកកម្ពស់ការកសាងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
NS-IED 2023-2028 ត្រូវបានដាក់ចេញជាមួយនឹងចក្ខុវិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីចូលប្រើប្រព័ន្ធផ្លូវការ និងក្លាយជាកម្លាំងចលករក្នុងការសម្រេចបាននូវផលិតភាពអតិបរមាសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពធន់នៅទូទាំងប្រទេស។
Post a Comment