Breaking News :

រដ្ឋាភិបាល​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​ហែម​ ​វណ្ណ​ឌី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​លោកស្រី​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​បាន​ពិភាក្សាគ្នា​អំពី​វិធី​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​តាមរយៈ​ការ​លើក​ក​ម្ពស់​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថល​ ​និង​សេវា​ហិរញ្ញវត្ថុ​សម្រាប់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។


កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​ហែម​ ​វណ្ណ​ឌី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​លោកស្រី​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​បាន​ពិភាក្សាគ្នា​អំពី​វិធី​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​តាមរយៈ​ការ​លើក​ក​ម្ពស់​ការប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថល​ ​និង​សេវា​ហិរញ្ញវត្ថុ​សម្រាប់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​ការណ៍​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ឱកាស​ ​ដែល​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​លើក​ក​ម្ពស់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ​១​៨​ ​ខែ​កក្កដា​។​

​លោក​ ​ហែម​ ​វណ្ណ​ឌី​ ​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (CC​DIE​) ​មានប្រសាសន៍ថា​ ​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ម្ចាស់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​ដោយសារ​កង្វះ​ការ​អនុលោម​តាម​គោល​នយោបាយ​ ​បទ​ប្បញ្ញត្តិ ​និង​តម្រូវ​ការ​ក្នុង​សហគមន៍​។​

​លោក​បាន​បន្ត​ថា​ ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទ្រង់ទ្រាយ​ធំ​ ​គឺជា​កត្តា​ចម្បង​ដែល​អាច​ជំរុញ​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​លោក​បាន​មានប្រសាសន៍ថា​ “CC​DIE​ ​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ ​ក្នុង​ការ​បង្កើត​ផ្លេត​ហ្វ​ម​ឌី​ជី​ថល​មួយ​ ​សម្រាប់​ចុះឈ្មោះ​ទទួលស្គាល់​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​ ​ដូច្នេះ​ហើយ​លោក​ ​បាន​ស្នើ​ឱ្យ​មានការ​គាំទ្រ​ពី​ ​ធនាគារជាតិនៃកម្ពុជា​ ​ក្នុង​ការសិក្សា​ពី​លទ្ធភាព​ដែល​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​អាច​ទទួល​បាន​ហិរញ្ញប្បទាន​ ​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្លូវការ​ ​នៅពេលដែល​ពួកគេ​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ផ្លេត​ហ្វ​ម​ឌី​ជី​ថល​នោះ​។​

​លោកស្រី​ ​ជា​សិរី​ ​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​កម្មវិធី​នេះ​ ​ដោយ​ស្នើ​ឱ្យ​ក្រុម​ការងារ​បន្ត​សិក្សា​លម្អិត​ ​និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បុគ្គលិក​បច្ចេកទេស​ ​ក្នុង​គោលបំណង​អនុវត្ត​គម្រោង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​

​លោកស្រី​បាន​គូស​បញ្ជាក់​ថា​ធនាគារជាតិនៃកម្ពុជា​ ​បាន​បំ​ពេញការ​ងារ​ជាច្រើន​ស្របតាម​យុទ្ធ​សា​ស្រ្ត​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដូចជា​ ​ការ​លើក​ក​ម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ ​តាមរយៈ​សកម្មភាព​ចុះ​ដល់​មូលដ្ឋាន​ ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ ​និង​បញ្ចូល​មេរៀន​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ ​ជាដើម​។​

​លោកស្រី​បាន​លើកទឹកចិត្ត​ឱ្យ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​បើក​គណនី​សន្សំ​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ដែល​ងាយស្រួល​ ​ចំណាយ​តិច​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​ព្រមទាំង​បង្កើន​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​ស្រ្តី​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​ការងារ​របស់​ NBC ​ដែល​មានការ​អភិវឌ្ឍន៍​ល្អ​ ​ស្របតាម​យុទ្ធសាស្ត្រ​ជាតិ​។​
​ជាមួយគ្នា​នេះ​លោក​បាន​សាទរ​ចំពោះ​វឌ្ឍនភាព​ការងារ​របស់​ ​ធនាគារជាតិនៃកម្ពុជា​ ​ដែល​បាន​វិវឌ្ឍ​ល្អ​ស្របតាម​យុទ្ធ​សា​ស្រ្ត​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​យោង​តាម​ធនាគារជាតិនៃកម្ពុជា​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​ ​និង​ពិនិត្យ​វឌ្ឍនភាព​របស់​ធនាគារជាតិនៃកម្ពុជា​ ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដើម្បី​លើក​ក​ម្ពស់​ការប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ផ្លូវការ​។​

​លោក​បាន​បន្ថែម​ថា​ CC​I​E​D​ ​បាន​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​តាមដាន​វឌ្ឍនភាព​ ​និង​ពិនិត្យ​ផែនការ​សកម្មភាព​របស់​គម្រោង​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​។​

​ផ្អែកលើ​សេចក្តីប្រកាស​របស់​ធនាគារជាតិនៃកម្ពុជា​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​ ​និង​ពិនិត្យ​វឌ្ឍនភាព​របស់​ធនាគារជាតិនៃកម្ពុជា​ ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដើម្បី​លើក​ក​ម្ពស់​ការប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ផ្លូវការ​។​

និ​យា​យា​ទៅកាន់​កាសែត​ខ្មែរ​ថា​ម​ស៍ ​លោក​បណ្ឌិត​ ​តាន់​ ​មុនី​វណ្ណ​ ​អនុប្រធាន​ក្រុមហ៊ុន​ ​ម៉ុង​ ​ឫ​ទ្ធី ​គ្រុប​ ខូអិ​ល​ធី​ឌី​ ​មានប្រសាសន៍ថា​ “​ជាទូទៅ​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ (S​ME​s) ​បាន​ដំណើរការ​អាជីវកម្ម​ក្នុងនាម​ជា​ការ​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​ ​ហើយ​ការ​រក្សា​នូវ​គោលគំនិត​នេះ​ក្នុងរយៈពេល​យូ​ត​ ​មិនមែន​ជា​អ្វី​ដែល​ល្អ​នោះ​ទេ​” ​។​

​លោក​បាន​បន្ត​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បង្កើត​យន្ត​ការ​ជាច្រើន​ ​ដើម្បី​លើក​ក​ម្ពស់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​និង​វិ​ស័យក​សិ​ឧស្សាហកម្ម​ ​ដោយ​ផ្តល់​កញ្ចប់​លើកទឹកចិត្ត​ ​គួបផ្សំ​នឹង​ថ្លៃ​ពន្ធ​នាំចេញ​ពិសេស​ ​ជាពិសេស​ដល់​សហគមន៍​មូលដ្ឋាន​ ​ខណៈ​ដែល​ពួកគេ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​។​

​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំមុន​ ​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរការ​ NS-​I​E​D​ 2023-2028 ​ក្រោមអធិបតីភាព​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ការ​កសាង​សមត្ថភាព​ ​ផលិតភាព​ ​និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

NS-​I​E​D​ 2023-2028 ​ត្រូវ​បាន​ដាក់​ចេញ​ជាមួយនឹង​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​ចូល​ប្រើ​ប្រព័ន្ធ​ផ្លូវការ​ ​និង​ក្លាយ​ជា​កម្លាំង​ច​លក​រ​ក្នុង​ការ​សម្រេច​បាន​នូវ​ផលិតភាព​អតិបរមា​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​និង​ភាព​ធន់​នៅ​ទូទាំង​ប្រទេស​។


Post a Comment

أحدث أقدم