Breaking News :

ទេសចរ​បរទេស ៣.១៦ លាន​នាក់ មក​កម្ពុជា​ក្នុង​ឆមាស​ទី១ឆ្នាំនេះ

 Khmer 

របាយការណ៍​របស់​ក្រសួងទេសចរណ៍​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៣.១៦ លាន​នាក់​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ គឺ​កើនឡើង ២២.៧ ភាគរយ​ពី ២.៥៧ លាន​នាក់​ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។

ភ្ញៀវទេសចរ​មក​មើល​ថ្ងៃ​លិច​នៅលើ​កំពូល​ប្រាសាទ​អង្គ​វត្ត។ ខ្មែរ​ថា​ម​ស៍


របាយការណ៍​របស់​ក្រសួងទេសចរណ៍​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ចំនួន ៣.១៦ លាន​នាក់​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ គឺ​កើនឡើង ២២.៧ ភាគរយ​ពី ២.៥៧ លាន​នាក់​ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។

ប្រភព​ដដែល​បាន​បន្ថែមថា ប្រទេស​ថៃ​បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​នៃ​ភ្ញៀវ​បរទេស​មក​កម្ពុជា​ក្នុងអំឡុង​ពេលនោះ​ដោយ​មាន​ភ្ញៀវទេសចរ​ចំនួន ៩៥៥,២៥០នាក់ ប៉ុន្តែ​តួលេខ​នេះ​តំណាងឱ្យ​ការថយចុះ ៩.៧ ភាគរយ​ពី​ធៀប​នឹង​ឆ្នាំមុន។

របាយការណ៍​បានចង្អុលបង្ហាញ​ថា ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន ៦៣៩,៥៤៩ និង ភ្ញៀវ​ទេសចរ​ចិន​ចំនួន ៣៨៩,៣៦០ នាក់​បាន​ចំណាយ​ពេល​វិស្សមកាល​របស់​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ប្រាំ​មួយខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង ៣៨% និង ៤៥.២% រៀង​គ្នា ធៀប​នឹង​ចំនួន​កាលពី​ឆ្នាំមុន ។

របាយការណ៍​បាន​បន្ដថា ភ្ញៀវ​បរទេស​ប្រមាណ ១,៥១ លាន​នាក់ ឬ​ប្រហែល ៣៦,៤ ភាគ​រយ​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប​បាន​មកដល់​កម្ពុជា​តាម​អាកាសយានដ្ឋាន កើន​ឡើង ២៦,២ ភាគរយ​ធៀប​នឹង​មួយ​ឆ្នាំមុន ហើយ​ក្រៅពីនេះ​គឺ​ចូល​តាម​តាម​ច្រក​ព្រំដែន​គោក និង​ផ្លូវទឹក ។

ជាមួយគ្នានេះ របាយការណ៍​របស់​ក្រសួង​បាន​បង្ហាញថា ទេសចរណ៍​ក្រៅប្រទេស​របស់​កម្ពុជា​ក៏បាន​កើនឡើង ២,២ ភាគរយ គឺ​ដល់ ៩០៥,៩៨០ ក្នុងអំឡុងពេល​ខែ​មករា​ដល់​ខែមិថុនា​នៃ​ឆ្នាំនេះ។

ក្រសួង​ក៏បាន​កត់ត្រា​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ចំនួន ៧.៨ លាន​នាក់​ធ្វើដំណើរ​ទៅកាន់​គោល​ដៅ​​ទេសចរណ៍​នានា​ទូទាំងប្រទេស។

តាម​ក្រសួងទេសចរណ៍​ កាលពី​ឆ្នាំមុន កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៥.៤៥ លាន​នាក់ ដោយ​​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន ៣.០៨ ពាន់​លាន​ដុល្លារ​អាមេរិក៕


អត្តបទនៃសេចក្ដីរាយការណ៌នេះដក់ស្រង់ពី​ Khmer Time

Post a Comment

Previous Post Next Post