Khmer
របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣.១៦ លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺកើនឡើង ២២.៧ ភាគរយពី ២.៥៧ លាននាក់ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ភ្ញៀវទេសចរមកមើលថ្ងៃលិចនៅលើកំពូលប្រាសាទអង្គវត្ត។ ខ្មែរថាមស៍ |
របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣.១៦ លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ គឺកើនឡើង ២២.៧ ភាគរយពី ២.៥៧ លាននាក់ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ប្រភពដដែលបានបន្ថែមថា ប្រទេសថៃបានឈរនៅលំដាប់កំពូលក្នុងបញ្ជីនៃភ្ញៀវបរទេសមកកម្ពុជាក្នុងអំឡុងពេលនោះដោយមានភ្ញៀវទេសចរចំនួន ៩៥៥,២៥០នាក់ ប៉ុន្តែតួលេខនេះតំណាងឱ្យការថយចុះ ៩.៧ ភាគរយពីធៀបនឹងឆ្នាំមុន។
របាយការណ៍បានចង្អុលបង្ហាញថា ភ្ញៀវទេសចរវៀតណាមចំនួន ៦៣៩,៥៤៩ និង ភ្ញៀវទេសចរចិនចំនួន ៣៨៩,៣៦០ នាក់បានចំណាយពេលវិស្សមកាលរបស់ពួកគេមកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ កើនឡើង ៣៨% និង ៤៥.២% រៀងគ្នា ធៀបនឹងចំនួនកាលពីឆ្នាំមុន ។
របាយការណ៍បានបន្ដថា ភ្ញៀវបរទេសប្រមាណ ១,៥១ លាននាក់ ឬប្រហែល ៣៦,៤ ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុបបានមកដល់កម្ពុជាតាមអាកាសយានដ្ឋាន កើនឡើង ២៦,២ ភាគរយធៀបនឹងមួយឆ្នាំមុន ហើយក្រៅពីនេះគឺចូលតាមតាមច្រកព្រំដែនគោក និងផ្លូវទឹក ។
ជាមួយគ្នានេះ របាយការណ៍របស់ក្រសួងបានបង្ហាញថា ទេសចរណ៍ក្រៅប្រទេសរបស់កម្ពុជាក៏បានកើនឡើង ២,២ ភាគរយ គឺដល់ ៩០៥,៩៨០ ក្នុងអំឡុងពេលខែមករាដល់ខែមិថុនានៃឆ្នាំនេះ។
ក្រសួងក៏បានកត់ត្រាភ្ញៀវទេសចរក្នុងស្រុកចំនួន ៧.៨ លាននាក់ធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍នានាទូទាំងប្រទេស។
តាមក្រសួងទេសចរណ៍ កាលពីឆ្នាំមុន កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤៥ លាននាក់ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ៣.០៨ ពាន់លានដុល្លារអាមេរិក៕
អត្តបទនៃសេចក្ដីរាយការណ៌នេះដក់ស្រង់ពី Khmer Time
إرسال تعليق