Breaking News :

អាមេរិកថាខ្លួនមិនពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោកIsmail Haniyehឡើយ

 International 


បើតាមអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ជាក់នៅពីព្រឹកថ្ងៃពុធនេះថា មេដឹកនាំនិងជាប្រធានការិយា ល័យនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក អ៊ីសស្មាល ហានីយ៉េ (Ismail Haniyeh) ត្រូវបានគេសម្លាប់នៅក្នុង រដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ IRGC Sepah News បាននិយាយថា លោក ហានីយ៉េ និងអង្គរក្សជនជាតិអ៊ីរ៉ង់ម្នាក់របស់លោក ត្រូវបានពួកជ្វីហ្វជ្រុលនិយមវាយឆ្មក់សម្លាប់ បន្ទាប់ពីបានកំណត់គោលដៅលើលំនៅឋានរបស់លោក។

មេដឹកនាំនិងជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក អ៊ីសស្មាល ហានីយ៉េ (Ismail Haniyeh)


យ៉ាងណាពេលនេះ ការវាយប្រហារកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយលទ្ធផលនឹងត្រូវបានប្រកាសនៅពេលក្រោយ។ ចលនាហាម៉ាស់អ៊ីស្លាមក៏បានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំខ្លួនដោយបាននិយាយថា “លោក ហានីយ៉េ ត្រូវបានគេធ្វើឃាតដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅអ៊ីរ៉ង់។” នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហាម៉ាស់បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ប្រជាជាតិអារ៉ាប់ និងអ៊ីស្លាម និងប្រជាជនសេរីនៃពិភពលោកកំពុងកាន់ទុក្ខចំពោះការស្លាប់របស់លោក ហានីយ៉េ។”

បើតាមប្រភពជិតស្និទនឹងក្រុមហាម៉ាស់បាននិយាយថា “លោក អ៊ីសស្មាល ហានីយ៉េ (Ismail Haniyeh) បានស្ថិតនៅក្នុងទីក្រុង តេហេរ៉ង់ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ាស៊ូត ប៉េហ្សេសស្គៀន (Masoud Pezeshkian) កាលពីថ្ងៃអង្គារ។ លោកក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ អំពីការអភិវឌ្ឍន៍នយោបាយ និងវិស័យដែលទាក់ទងនឹងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ មុនពេលមានការវាយប្រហារលើរូបលោកនៅព្រឹកថ្ងៃពុធនេះ។ ប៉ុន្តែមកទល់ពេលនេះកងទ័ពអ៊ីស្រាអែលមិនទាន់មានការអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ។

ក្រោយប៉ុន្មានម៉ោងនៃការស្លាប់ដ៏សោកសង្រែងរបស់លោក អ៊ីសស្មាល ហានីយ៉េ (Ismail Haniyeh) ក្រុមហាម៉ាស់ និងសម្ព័ន្ធមិត្តបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដោយលោក ម៉ូសា អាប៊ូម៉ាស៊ុក (Musa Abu Marzouq) សមាជិកការិយាល័យនយោបាយហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើឃាតលោក អ៊ីសស្មាល ហានីយ៉េ ប្រធានការិយាល័យនយោបាយហាម៉ាស់ គឺជាទង្វើដ៏កំសាកបំផុត ហើយប្រាកដណាស់នឹងមិនអាចទៅដោយគ្មានចម្លើយ។” ជាមួយគ្នានេះ ក្រុមជីហាតអ៊ីស្លាមក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “ការស្លាប់របស់លោក ហានីយ៉េ នឹងមិនអាចរារាំងយើងបានទេ” ខណៈដែលលោក មេម៉ូត អាបបាស (Mahmoud Abbas) ប្រធានាធិបតីនៃរដ្ឋប៉ាឡេស្ទីនបាននិយាយថា “លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើឃាតលោក ហានីយ៉េ ដោយបានហៅការវាយប្រហារនេះថា គឺជាទង្វើកំសាកញី”៕


Post a Comment

أحدث أقدم