Breaking News :

​ប្រាង្គ​បណ្ណាល័យ​ជ្រុង​ឦសាន​ប្រាសាទ​ភ្នំ​ក្រោម​កំពុង​ជួសជុល​ឡើងវិញ

 Culture 

ការដ្ឋាន​ជួសជុល​ប្រាសាទ​ភ្នំ​ក្រោម​។​ ​អាជ្ញាធរ​ជាតិ​អប្សរា

ប្រាង្គ​បណ្ណាល័យ​ដែល​សង់​ពី​ឥដ្ឋ​នៅ​ជ្រុង​ឦសាន​របស់​ប្រាសាទ​ភ្នំ​ក្រោម​ ​កំពុង​ជួសជុល​ឡើងវិញ​ ​ដើម្បី​ទប់​ស្កាត់​ការខូចខាត​ ​និង​ពង្រឹង​ភាព​រឹង​មាំ​ឱ្យ​គង់វង្ស​យូរអង្វែង​បន្ត​ទៀត​។​

​លោក​ ​រស់​ ​វិសុទ្ធ​ ​ម​ន្រ្តី​អភិ​រក្ស​ប្រាសាទ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ឱ្យ​ដឹង​ថា​ ​ដោយសារ​រចនាសម្ពន្ធ​សំណង់​ប្រាសាទ​ភ្នំ​ក្រោម​រង​នូវ​អាកាសធាតុ​ក្តៅ​សើម​សម្ពាធ​ខ្យល់​ពី​បឹង​ទន្លេសាប​ជាប្រចាំ​ ​ក្នុង​នោះ​សំណង់​បណ្ណាល័យ​ដែល​សង់​ពី​ឥដ្ឋ​ស្ថិតនៅ​ទិសឦសាន​ ​បាត់បង់​អស់​នូវ​កំបោរ​បាយអ​ ​សឹក​រិ​ច​រិល​ខឿន​ជើង​ជញ្ជាំង​ ​រួម​ទាំង​គ្រឿង​ប​ង្គុំ​ទ្វារ​ថ្ម​ភក់​ជើង​ក្រោម​ផង​។​ ​ជញ្ជាំង​ជ្រុង​ពាយ័ព្យ​ហែក​ក្រៀក​ ​កំពូល​ប្រាសាទ​ខូចខាត​ជ្រាប​ទឹក​ពេល​ភ្លៀង​ជាដើម​។​

​ម​ន្រ្តី​អភិ​រក្ស​រូប​នេះ​បន្ត​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​យកចិត្តទុកដាក់​ជួសជុល​ពង្រឹង​ខឿន​ជើង​ជញ្ជាំង​ជុំវិញ​។​ ​ជួសជុល​ជ្រុង​និរតី​ ​និង​ជ្រុង​ឦសាន​រហូតដល់​ក្បាំង​ជញ្ជាំង​ខាងលើ​។​ ​ពង្រឹង​រចនាសម្ពន្ធ​កំពូល​ប្រាសាទ​ការពារ​ជម្រាប​ទឹក​ ​និង​សត្វល្អិត​ ​ដើម្បី​ឱ្យ​ប្រាសាទ​នេះ​រឹង​មាំ​ដោយ​គោរព​ទៅតាម​ធម្មនុញ្ញ​អង្គរ​។​

​លោក​ ​រស់​ ​វិសុទ្ធ​ ​បន្ត​ថា​ ​ប្រាសាទ​ភ្នំ​ក្រោម​ ​កសាង​នៅ​ចុង​សតវត្សរ៍​ទី​៩​ ​ដើម​សតវត្សរ៍​ទី​១​០​ ​សង់​ពី​ឥដ្ឋ​ ​ថ្ម​ភក់​ ​និង​ថ្ម​បាយ​កៀ្រ​ម​ ​លើ​ភ្នំ​ក​ម្ពស់​១​៤​០​ម៉ែត្រ​ ​ជា​ភ្នំ​នៅ​ទំនាប​មាត់​បឹង​ទន្លេសាប​ខាងត្បូង​ក្រុង​សៀមរាប​ ​ក្នុង​ចម្ងាយ​១​២​គីឡូម៉ែត្រ​៕​



Post a Comment

أحدث أقدم