Breaking News :

កាតព្វកិច្ច​ធានា​រ៉ាប់រង​លើ​យានជំនិះ​នឹង​ដាក់​ចេញ​នៅ​ឆ្នាំ​ ២​០​២​៥​

 Cambodia 


​លោក​ ​ប៊ូ​ ​ច័ន្ទ​ភី​រូ​ ​អគ្គនាយក​និ​យ​ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​ (​I​RC) ​នៅ​ទី​ក្រុងភ្នំពេញ​។​ K​T​/​Hen​g​ C​h​i​v​o​an​

​លោក​ ​ប៊ូ​ ​ច័ន្ទ​ភី​រូ​ ​អគ្គនាយក​និ​យ​ត​ករ​ធានា​រ៉ាប់រង​កម្ពុជា​ (​I​RC) ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​កាសែត​ខ្មែរ​ថា​ម​ស៍ ​ដោយ​លោក​នឹង​ជម្រាប​ពី​របៀប​ដែល​ឧស្សាហកម្ម​នេះ​កំពុង​រៀបចំ​ឆ្ពោះទៅ​រក​ការធានា​ដល់​ប្រជាជន​កម្ពុជា​ចំនួន​ ​១​៧​ ​លាន​នាក់​ ​ដែល​ស្ថិត​ក្រោម​ឆ័​ត្រ​សុវត្ថិភាព​នៃ​ការធានា​រ៉ាប់រង​ក្នុង​ឱកាស​ទិវា​ធានា​រ៉ាប់រង​ឆ្នាំ​២​០​២​៤​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​។​

​សំណួរ​៖​ ​តើ​លោក​អាច​ប្រាប់​យើង​អំពី​ទស្សនវិស័យ​របស់​លោក​សម្រាប់​ឧស្សាហកម្ម​ធានា​រ៉ាប់រង​នៅ​កម្ពុជា​បានទេ​?

​ឧស្សាហកម្ម​ធានា​រ៉ាប់រង​បាន​កើន​ឡើង​២​៥​ ​ភាគរយ​ក្នុងរយៈពេល​១​០​ ​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ ​ដោយសារ​ទី​ផ្សារ​ធានា​រ៉ាប់រង​ត្រូវ​បាន​ពង្រីក​ ​និង​មាន​ស្ថានភាព​រឹង​មាំ​ជាង​មុន​ ​អត្រា​កំណើន​មាន​ប្រហែល​៧​ ​ភាគរយ​។​ ​ឆ្នាំ​២​០​២​៣​ ​គឺជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​ទាំង​ធនាគារ​ ​និង​ការធានា​រ៉ាប់រង​។​ ​ប៉ុន្តែ​យើង​កំពុង​ឃើញ​សញ្ញា​នៃ​ការ​ងើបឡើង​វិញ​នៅ​ឆ្នាំ​២​០​២​៤​ ​ហើយ​យើង​សង្ឃឹម​ថា​នឹង​បន្ត​កើន​ឡើង​កាន់តែ​លឿន​ជាង​មុន​។​ ​ខ្ញុំ​ចង់និយាយ​ថា​វិ​ស័​យ​ធានា​រ៉ាប់រង​បាន​រួមចំណែក​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ហើយ​យើង​រំពឹង​ទុក​ថា​នឹង​មាន​កំណើន​ល្អ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​។​

​សំណួរ​៖​ ​តើ​លោក​ប្រាប់​យើង​បានទេ​ថា​ ​តើ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​) ​អាច​នឹង​ជះ​ឥទ្ធិពល​លើ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​ដែរ​ឬ​យ៉ាងណា​ ​ខណៈ​ដែល​ស្ថាប័ន​ទាំង​ពី​​​រ​កំពុង​ប្រតិបត្តិការ​ក្នុង​វិ​ស​័​យ​ការពារ​សុខភាព​ ​និង​ធានា​រ៉ាប់រង​អាយុជីវិត​ដូចគ្នា​?

​វា​មិន​ជះ​ឥទ្ធិពល​ទេ​។​ ​ប​.​ស​.​ស​ ​គឺជា​គម្រោង​របស់​រដ្ឋាភិបាល​ដែល​ផ្តោត​លើ​ការ​គ្របដណ្តប់​ជាស​កល​នៅ​កម្ពុជា​។​ ​យើង​ចង់​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ក្នុង​ករណី​មនុស្សជា​ទីស្រឡាញ់​ស្លាប់​ ​ឬ​មាន​បញ្ហា​សុខភាព​ណាមួយ​ ​ដែល​រដ្ឋ​នឹង​ជួយ​ម​ន្រ្តី​របស់​ខ្លួន​។​ ​ដូច្នេះ​ហើយ​ ​ពួកយើង​បាន​កំណត់​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ដែល​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​មាន​គម្រោង​ ​ប​.​ស​.​ស​ ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ ​ដែល​សព្វថ្ងៃនេះ​ ​បាន​នឹង​កំពុង​គ្របដណ្តប់​រាប់​លាន​នាក់​។​

នេះ​ជា​តម្រូវ​ការ​មូលដ្ឋាន​សម្រាប់​ការពារ​ពល​រដ្ឋកម្ពុជា​ទាំងអស់​។​ ​ប្រហែលជា​មាន​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ដែល​ចង់បាន​អត្ថប្រយោជន៍​លើស​ពី​ការ​គ្របដណ្តប់​ជា​មូលដ្ឋាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​។​ ​ពួកគេ​អាច​មាន​អ្នកនៅក្នុងបន្ទុក​ច្រើន​ ​ឬ​តម្រូវ​ការ​បន្ថែម​ទៀត​សម្រាប់​ការធានា​រ៉ាប់រង​សុខភាព​សម្រាប់​ឪពុក​ម្តាយ​បងប្អូន​ចាស់ៗ​។​ ​ដូច្នេះ​អ្វី​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ផ្តល់​ជូន​គឺ​ការធានា​រ៉ាប់រង​កាន់តែ​ទូលំទូលាយ​ ​និង​ស្របតាម​តម្រូវ​ការ​បុគ្គល​ ​និង​ក្រុមហ៊ុន​។​ ​ដូច្នេះ​ ​វា​ជាការល្អ​ដែល​តម្រូវ​ការ​មូលដ្ឋាន​របស់​អ្នក​ត្រូវ​បាន​ដណ្តប់​ដោយ​ ​ប​.​ស​.​ស​ ​ប៉ុន្តែ​វា​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​ ​ប្រសិនបើ​មនុស្សម្នាក់​អាច​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ ​និង​សុខភាព​សមស្រប​ណាមួយ​សម្រាប់​គ្រួសារ​របស់​ពួកគេ​។​

​សំណួរ​៖​ ​តើ​ការធានា​រ៉ាប់រង​យានជំនិះ​នឹង​ក្លាយ​ជា​កាតព្វកិច្ច​នៅ​កម្ពុជា​នៅ​ពេលណា?​
​គម្រោង​សម្រាប់​អោយ​មាន​ធានា​រ៉ាប់រង​យានជំនិះ​ជា​កាតព្វកិច្ច​ត្រូវ​បាន​លើកឡើង​នៅដើម​ឆ្នាំ​២​០​១​៤​។​ ​យើង​មាន​បទ​ប្បញ្ញត្តិ​គ្រប់គ្រាន់​សម្រាប់​វា​។​ ​ឥឡូវនេះ​ការ​អនុវត្ត​គឺជា​ជំហាន​បន្ទាប់​។​ ​ហើយ​យើង​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​នៅ​ឆ្នាំ​២​០​២​៥​។​

​មុននឹង​យើង​ចាត់វិធានការ​ពិន័យ​នរណា​ម្នាក់​ ​ដែល​មិន​មាន​ធានា​រ៉ាប់រង​ ​យើង​ត្រូវ​អប់រំ​ពួកគេ​ជាមុន​សិន​។​ ​ដូច្នេះ​ហើយ​ ​យើង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​នានា​ដូចជា​ ‘​ទិវា​ធានា​រ៉ាប់រង​ឆ្នាំ​២​០​២​៤​’​។​ ​នៅពេលដែល​សាធារណជន​បាន​ដឹង​ច្បាស់​អំពី​តម្រូវ​ការ​ក្នុង​ការ​មាន​ធានា​រ៉ាប់រង​លើ​យានយន្ត​ ​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ​ផ្សេងទៀត​ ​និង​សម្រាប់​យានជំនិះ​របស់​ពួកគេ​ ​នោះ​យើង​អាចប​ន្ត​ទៅមុខ​ ​ហើយ​ធ្វើ​ឱ្យ​វា​ក្លាយទៅជា​កាតព្វកិច្ច​។​ ​បច្ចុប្បន្ន​ ​យើង​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដូចជា​ការ​អនុវត្ត​ច្បាប់​ ​អំពី​របៀប​ដែល​យើង​នឹង​អនុវត្ត​វា​ ​ដើម្បី​ធ្វើ​ឱ្យ​ផ្លូវ​របស់យើង​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​សំណួរ​៖​ ​វា​ជា​ការ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​រក្សា​២​០​ ​ភាគរយ​នៃ​ហា​និ​ភ័យ​របស់​ពួកគេ​ជាមួយនឹង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ​Cam​bo​d​i​aRe​ ​។​ ​តើ​លោក​អាច​ប្រាប់​យើង​ពី​ផែនការ​អនាគត​សម្រាប់​ទិសដៅ​នៃ​ការធានា​រ៉ាប់រង​ឡើងវិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បានទេ​? ​តើ​លោក​នឹង​បន្ត​រក្សា​អត្រា​ហា​និ​ភ័យ​បន្ថែម​ទៀត​ដែរ​ឬទេ​?

​នៅ​ដំណាក់កាល​ដំបូង​នៃ​ឧស្សាហកម្ម​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ ​យើង​បាន​តម្រូវ​អោយ​អ្នកធានា​រ៉ាប់រង​ទាំងអស់​ដាក់​២​០​ ​ភាគរយ​នៃ​ហា​និ​ភ័យ​របស់​ពួកគេ​ជាមួយ​ ​Cam​bo​d​i​aRe​ ​មុន​ពេល​ពួកគេ​ផ្តល់​ឱ្យ​ទៅ​អ្នក​ផ្សេងទៀត​។​ ​បច្ចុប្បន្ននេះ​ ​ច្បាស់​ណាស់​ ​យើង​ចង់​ឱ្យ​សមត្ថភាព​របស់​ប្រទេស​រីក​ចម្រើន​ ​និង​បន្ត​ការពារ​ហា​និ​ភ័យ​បន្ថែម​ទៀត​។​ ​ប៉ុន្តែ​ ​យើង​ក៏​ដឹង​អំពី​ត​ថ​ភាព​នៃ​ទី​ផ្សារ​ធានា​រ៉ាប់រង​ផង​ដែរ​។​ ​ដូច្នេះ​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​របស់យើង​មិន​មាន​កាតព្វកិច្ច​ដាក់​ហា​និ​ភ័យ​ជាមួយ​ ​Cam​bo​d​i​aRe​ ​ទេ​ ​តាមពិត​រចនា​ស​ម្ព័ន្ធ​របស់​ ​Cam​bo​d​i​aRe​ ​បាន​ផ្លាស់ប្តូរ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​វា​មិនមែន​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​១​០​០​ភាគរយ​ទៀត​ទេ​ ​វា​មាន​ភាគ​ហ៊ុន​ត្រឹមតែ​៤​០​ ​ភាគរយ​។​ ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​កសាង​ជំនាញ​ ​និង​សមត្ថភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ ​និង​ប្រសិទ្ធ​ភាព​ដូច​ក្រុមហ៊ុន​ធានា​រ៉ាប់រង​លើ​សកលលោក​ដទៃទៀត​ ​ប៉ុន្តែ​ក៏​ផ្តល់​អត្រា​ល្អ​បំផុត​ដល់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្នុងស្រុក​របស់យើង​ដែរ​។​

​សំណួរ​៖​ ​ភ្នាក់ងារ​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​បាន​ធ្លាក់ចុះ​ពី​ប្រហែល​ ​២​៥​.​០​០​០​ ​មក​នៅ​ប្រហែល​ ​៨​០​០​០​ ​ទៅ​ ​១​០​.​០​០​០​ភ្នាក់ងារ​។​ ​តើ​នេះ​ដោយសារតែ​ជំងឺ​ ​Co​v​i​d​ ​ឬ​ក៏មាន​បទ​ប្បញ្ញត្តិ​កាន់តែ​តឹងរ៉ឹង​? ​តើ​លោក​អាច​ប្រាប់​យើង​អំពី​ផែនការ​របស់​ ​I​RC ​សម្រាប់​ភ្នាក់ងារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​បាន​ដែរ​ឬទេ​?

​នៅ​ ​I​RC ​យើង​ផ្តោត​លើ​ “​គុណភាព​ ​មិនមែន​លើ​បរិមាណ​នោះ​ទេ​។​” ​យើង​ចង់​ធានា​បាន​នូវ​ស្តង់​ដារ​វិជ្ជាជីវៈ​ខ្ពស់​បំផុត​ក្នុង​ការធានា​រ៉ាប់រង​ ​ពីព្រោះ​ ​វា​មានផល​ប៉ះពាល់​សម្រាប់​អ្នក​ដែល​ទិញ​ធានា​រ៉ាប់រង​ដើម្បី​ការពារ​គ្រួសារ​របស់​ពួកគេ​។​ ​កា​រលក់​មិន​ចំ​គោលដៅ​ ​ឬ​មិន​ត្រឹមត្រូវ​គឺជា​កំហុស​ដ៏​ធ្ងន់​។​ ​ដូច្នេះ​នៅ​ ​I​RC ​យើង​បាន​ចុះ​ភ្នាក់ងារ​មិន​ល្អ​នៅ​ក្នុង​បញ្ជី​ខ្មៅ​។​ ​យើង​មាន​យន្ត​ការ​តាមដាន​ភ្នាក់ងារ​យ៉ាង​ម៉ត់ចត់​។​ ​យើង​កំពុង​តាមដាន​ក្រម​សីលធម៌​របស់​ពួកគេ​ ​ដោយ​ព្យាយាម​ធានា​ថា​អតិថិជន​ដឹង​ពី​អ្វី​ដែល​ពួកគេ​កំពុង​ទិញ​ ​និង​មិន​ចេះតែ​ជឿ​លើ​ភ្នាក់ងារ​ធានា​រ៉ាប់រង​ដោយងងឹត​ងងុល​នោះ​ទេ​។​ ​ដូច្នេះ​ដើម្បី​លើក​ក​ម្ពស់ “​គុណភាព​” ​យើង​បាន​បង្កើន​លក្ខណៈ​វិនិច្ឆ័យ​គុណវុឌ្ឍិ​ ​និង​ធ្វើ​ឱ្យ​ការពិនិត្យ​របស់យើង​សម្រាប់​ការ​ចេញ​អាជ្ញាប័ណ្ណ​កាន់តែ​តឹងរ៉ឹង​។​ ​យើង​យល់ថា​ ​វា​នឹង​មាន​អត្ថប្រយោជន៍​រយៈពេល​វែង​សម្រាប់​ឧស្សាហកម្ម​ធានា​រ៉ាប់រង​។​

​សំណួរ​៖​ ​ធនាគារ​គឺជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​បាន​រួមចំណែក​លក់​ច្រើនជាង​៧​០​ ​ភាគរយ​។​ ​តើ​លោក​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​លើ​ឧស្សាហកម្ម​ធនាគារ​ ​និង​របៀប​ដែល​វា​ជះ​ឥទ្ធិពល​ខ្លាំង​ទៅលើ​កា​រលក់​ធានា​រ៉ាប់រង​ ​បាន​ដែរ​ឬទេ​?

​ខ្ញុំ​នឹង​មិន​ហៅ​វា​ថា​ជា​ “​វិបត្តិ​” ​នៅ​ក្នុង​ឧស្សាហកម្ម​ធនាគារ​នោះ​ទេ​។​ ​ទាំងនេះ​គឺជា​ពាក្យ​របស់​អ្នក​។​ ​ទោះបីជា​ឧស្សាហកម្ម​ធនាគារ​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ​ដោយសារតែ​អចល​ន​ទ្រព្យ​ ​និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​ ​Co​v​i​d​ ​ជម្លោះ​រុស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​ ​តម្លៃ​ប្រេងឥន្ធនៈ​ខ្ពស់​ ​និង​អតិផរណា​។​ ​ប៉ុន្តែ​នេះ​មិន​ប៉ះពាល់​ខ្លាំង​ដល់​កា​រលក់​ធានា​រ៉ាប់រង​ទេ​។​ ​ធនាគារ​បន្ត​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​អ្នកធានា​រ៉ាប់រង​ ​ហើយ​យើង​កំពុង​ធ្វើការ​រួមគ្នា​ជាមួយ​ពួកគេ​។​

​សំណួរ​៖​ ​តើ​លោក​អាច​ប្រាប់​យើង​អំពី​គោលការណ៍​ដាក់​ចេញ​ការធានា​រ៉ាប់រង​ប្រាក់​បញ្ញើ​ដើម្បី​ការពារ​ប្រាក់​បញ្ញើ​របស់​ប្រជាជន​កម្ពុជា​បានទេ​?

​យើង​មិន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​កិច្ចពិភាក្សា​ទាំងនេះ​ទេ​ ​ដោយសារ​ពួកគេ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ​និង​ធនាគារ​កណ្តាល​។​ ​ប៉ុន្តែ​យើង​អាច​ប្រាប់​អ្នក​ថា​ ​កិច្ចពិភាក្សា​បាន​និង​កំពុង​ដំណើរការ​ទៅមុខ​ ​ហើយ​កម្ពុជា​អាច​សង្ឃឹម​ថា​នឹង​ឃើញ​ការធានា​រ៉ាប់រង​លើ​ប្រាក់​បញ្ញើ​ឆាប់ៗ​នេះ​។



Post a Comment

Previous Post Next Post