Breaking News :

​នគរបាល​ព្រមាន​បុគ្គល​ដែល​ប្រមាថ​កងកម្លាំង​ប្រដាប់​អាវុធ​លើ​បណ្តាញ​សង្គម

 Cambodia 



កាលពី​ថ្ងៃពុធ​ ​ដោយមាន​បញ្ជា​ផ្ទាល់​ពី​ ​ឯកឧត្ដម​ ​លោក​ ​ជា​ ​ពៅ​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​ទទួលការ​ងារ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​បាន​កោះហៅ​បុគ្គល​ឈ្មោះ​ ​ជឿន​ ​ចក់​ ​ហៅ​ជីងចក់​ ​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ “C​hoe​un C​h​ork” ​មក​បំភ្លឺ​នៅ​នាយកដ្ឋាន​ ​ពាក់ព័ន្ធ​ករណី​ប្រមាថ​ ​និង​ញុះ​ញ៉​ង់​អោយ​មាន​ការរើសអើង​ ​ធ្វើ​អោយ​មហាជន​ ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​មានការ​ស្អប់ខ្ពើម​ ​យល់​ច្រ​លំ​ ​មក​លើ​កងកម្លាំង​ប្រដាប់​អាវុធ​ ​ជាពិសេស​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​ ​ជឿន​ ​ចក់​ ​ហៅ​ជីងចក់​ ​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន​ ​នៅ​ពេល​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​ ​ដោយ​បាន​និយាយលើ​ស​លួស​ប៉ះពាល់​ដល់​ស្ថាប័ន​កងកម្លាំង​ ​ជាពិសេស​គឺ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ​និង​បាន​លុប​នូវ​វិដេ​អូ​ ​ក្រោយ​ការផ្សាយ​ចប់​រយះ​ពេល​២​ម៉ោង​ក្រោយ​ ​ប៉ុន្ដែ​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ទាញ​យក​ វីដេអូ​នេះ​ទៅកាត់​យក​ចំ​នុ​ច​ដែល​ខ្លួន​បាន​និយាយ​ប្រមាថ​ដោយ​អចេតនា​ទាំងនោះ​ទៅ​ផ្សាយ​បន្ដ​ ​និង​មានការ​ចែករំលែក​ជាច្រើន​ទៀត​។​

​ដោយ​ឃើញ​មានការ​ផ្ទុះ​នូវ​ព័ត៌មាន​នេះ​តាម​បណ្តាញទំនាក់ទំនងសង្គម​ខ្លាំង​ ​ទើប​បុគ្គល​ឈ្មោះ​ ​ជឿន​ ​ចក់​ ​ក៏បាន​ចេញ​វីដេអូ​សុំទោស​ដល់​ស្ថាប័ន​កងកម្លាំង​ ​ជាពិសេស​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ក្រោយ​ពី​ទទួល​បាន​ការអប់រំ​ ​ណែនាំ​ ​និង​ធ្វើ​កិច្ចសន្យា​ ​បុគ្គល​ឈ្មោះ​ ​ជឿន​ ​ចក់​ ​ហៅ​ជីងចក់​ ​បាន​សន្យា​ចំពោះមុខ​សមត្ថកិច្ច​ថា​នឹង​មិន​និយាយ​អ្វី​អោយ​ប៉ះពាល់​ដល់​ស្ថាប័ន​កងកម្លាំង​នា​ពេលក្រោយ​ទៀតហើយ​ ​និង​បាន​យល់ព្រម​ធ្វើ​កិច្ចសន្យា​ជាលា​យ​លក្ខ​អក្សរ​ ​សុំទោស​ដល់​ ​ឯកឧត្ដម​ ​នាយ​ឧត្ដមសេនីយ៍​ ​ស​ ថេ​ត​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​និង​ជាពិសេស​ ​សុំទោស​ចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ​ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក​។​

​សេចក្តីថ្លែង​ការ​របស់​នគរបាល​បាន​ឱ្យ​ដឹង​ថា​ ​សមត្ថកិច្ច​នឹង​បន្ត​តាមដាន​សកម្មភាព​របស់​បុគ្គល​ខាងលើ​ ​និង​អនុវត្ត​នីតិវិធី​បន្ត​ ​បើ​មិន​អនុវត្ត​តាម​ការ​សន្យា​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​ក៏បាន​ក្រើន​រំលឹក​ដល់​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​ ​សូម​មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បញ្ចេញមតិ​ណាមួយ​ដែល​ប៉ះពាល់​ដល់​ស្ថាប័ន​នានា​ ​ជៀសវាង​មាន​បញ្ហា​ ​ដែល​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ជាធរមាន​៕

 

Referenced By Khmer Time


Post a Comment

Previous Post Next Post