Cambodia
រូបតំណាង |
កងកម្លាំងចម្រុះបានរកឃើញសាកសពមនុស្សម្នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រហើយ ខណកំពុងស្វែងរកមនុស្សម្នាក់ទៀត។
ការរកឃើញសាកសពបន្ទាប់ពីកងកម្លាំងរុករកបានរកឃើញឧទ្ធម្ភាគចក្រដែលធ្លាក់នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ អ្នកទាំងពីរនាក់មានឈ្មោះ ស៊ុន ផ្លា ជាប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ហើយសាកសពដែលបានរកឃើញគឺឈ្មោះ ខេង ឆៃយុទ្ធ ។
សូមរម្លឹកថា ឧទ្ធម្ភាគចក្រខាងលើបានបាត់ការទាក់ទង កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដាទៅពោធិ៍សាត់ និងពីពោធិ៍សាត់មកភ្នំពេញវិញ ហើយបានបាត់បង់ការទាក់ទងពីទីបញ្ជាការទ័ពអាកាសក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន៕
សូមទស្សនាវីដេអូរ៖
Post a Comment