Breaking News :

ទី​ផ្សារ​ជួល​ការិយាល័យ​មាន​ទំហំ​កើន​ឡើង​នៅ​ក្នុងឆ្នាំនេះ​

 Property 

សហគ្រិន​ ​ឬ​ម្ចាស់ក្រុមហ៊ុន​ជាច្រើន​បាន​ផ្លាស់ប្តូរ​ពី​កា​រជួល​ផ្ទះល្វែង​ ​ផ្ទះ​វី​ឡា ​រាប់ទាំង​សណ្ឋាគារ​មួយ​ចំនួន​ផង​នោះ​ ​ទៅជា​កា​រជួល​អគារ​ការិយាល័យ​ស្តង់​ដារ​ជំនួស​វិញ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​កំណើន​នៃ​តម្រូវ​ការ​ ​និង​ការ​ផ្គត់ផ្គង់​ការិយាល័យ​ (​Office Space​) ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​កើន​ឡើង​ជាបន្តបន្ទាប់​ក្រោយ​វិបត្តិ​កូ​វី​ដ​១​៩​។​ក្នុង​ឆ្នាំ​២​០​២​៤​នេះ​ ​ការ​ផ្គត់ផ្គង់​ការិយាល័យ​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​រំពឹង​ថា​នឹង​មាន​កំណើន​ប្រមាណ​ជិត​២​០​ម៉ឺន​ម៉ែត្រការ៉េ​បន្ថែម​ទៀត​។​

ទី​ផ្សារ​ជួល​ការិយាល័យ​មាន​ទំហំ​កើន​ឡើង​នៅ​ក្នុងឆ្នាំនេះ​

របាយការណ៍​របស់​ក្រុមហ៊ុន​ CBR​E​ ​Cam​bo​d​i​a​ ​កាលពី​ពេល​ថ្មី​នេះ​បាន​បង្ហាញ​ថា​ ​ជាទូទៅ​ ​ការ​ផ្គត់ផ្គង់​ការិយាល័យ​ត្រូវ​បាន​បែងចែក​ជា​៣​ក​ម្រិ​ត​ ​រួម​មាន​ក​ម្រិ​ត​ ​A​, B, C ​ខណៈ​ដែល​ក​ម្រិ​ត​ C ​មាន​អត្រា​ផ្គត់ផ្គង់​ច្រើនជាង​គេ​ ​។​បន្ទាប់មក​គឺ​ក​ម្រិ​ត​ B ​។​ ​ដោយឡែក​ចំណែក​អគារ​ការិយាល័យ​ក​ម្រិ​ត​ ​A​ ​មាន​តិច​ជាងគេ​ក្នុងចំណោម​ទាំង​៣​ក​ម្រិ​ត​ ​។​ ​ប៉ុន្តែ​ចូល​មកដល់​ឆ្នាំ​២​០​២​៤​នេះ​ ​តាម​របាយការណ៍​បាន​បង្ហាញ​ថា​ ​ការិយាល័យ​ទាំង​ ​៣​ ​ក​ម្រិ​ត​ ​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា​ទៅវិញ​។​

​របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា​ ​តម្លៃ​នៃ​កា​រជួល​អគារ​ការិយាល័យ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​ ​២​០​២​៤​នេះ​ ​បើ​ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​ ​២​០​២​៣​ ​ឃើញ​ថា​មានការ​ធ្លាក់ចុះ​បន្តិចបន្តួច​ ​ប៉ុន្តែ​កំណើន​នៃ​ការប្រើប្រាស់​ការិយាល័យ​ស្តង់​ដារ​មានការ​កើន​ឡើងជា​ង​ឆ្នាំ​២​០​២​៣​ ​។​ ​បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​ ​ដូចជា​ ​ថៃ​ ​និង​វៀតណាម​ ​ទាំង​តម្រូវ​ការ​ ​និង​តម្លៃ​ ​ឃើញ​ថា​នៅ​រាជធានី​ភ្នំពេញ​មាន​តម្លៃ​ទាប​ជាង​បាងកក​ ​ប្រទេស​ថៃ​ ​និង​ហូ​ជី​មិញ​ប្រទេស​វៀតណាម​ ​។​ចំណែក​ការប្រើប្រាស់​វិញ​ក៏មាន​អត្រា​តិច​ជាង​តំបន់​ទាំងនោះ​ដែរ​ ​។​

​របាយការណ៍​ក្រុមហ៊ុន​ CBR​E​ ​Cam​bo​d​i​a​បាន​គូស​រំលេច​ថា​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​៤​នេះ​ ​មាន​គម្រោង​អគារ​ការិយាល័យ​លេចធ្លោ​ចំនួន​បួន​គម្រោង​នឹង​រំពឹង​បញ្ចប់​នៅ​ក្នុងឆ្នាំនេះ​។​ ​ក្នុង​នោះ​មាន​គម្រោង​ ​V​e​r​sail​l​e​s ​Square​ ​មាន​ទីតាំងនៅ​តំបន់​ខណ្ឌ​មានជ័យ​, ​គម្រោង​ ​M​aline​ ​Office​ ​Park​ ​មាន​ទីតាំងនៅ​ចំការមន​ ,​គម្រោង​ ​Chief​ ​Tower​ ​ស្ថិតនៅ​បឹង​កេងកង​ ​និង​គម្រោង​ ​អគារ​ពន្ធដារ​ ( ​G​D​T​ ​Tower​ ) ​នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​។​

​នៅ​ដំណាច់​ឆ្នាំនេះ​ដែរ​ ​ការិយាល័យ​ប្រមាណ​ ​៣​៥​ភាគរយ​ត្រូវ​បាន​រំពឹង​ថា​គឺ​ស្ថិតនៅ​ក្នុង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ ​ក៏ដូចជា​អគារ​ខុន​ដូ​ផង​ដែរ​។​ក្រៅពី​នេះ​ក៏មាន​នៅ​ក្នុង​អគារ​ពាណិជ្ជកម្ម​ដែល​មាន​ផ្សារ​ទំនើប​នៅ​ខាងក្រោម​ជាន់​ផ្ទាល់​ដី​ ​នៅ​ក្នុង​អគារ​ខុន​ដូ​ផង​ ​និង​អគារ​ការិយាល័យ​ផ្ទាល់​តែម្ដង​ ​។​

​អ្នកជំនាញ​អចល​ន​ទ្រព្យ​ជាច្រើន​បាន​លើកឡើង​ថា​ ​តម្រូវ​ការ​ការិយាល័យ​ចាប់ផ្ដើម​មាន​កំណើន​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១​៩​ ​ពោល​គឺ​នៅពេលដែល​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ដែល​បាន​ផ្អាក​ដំណើរការ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​ ​ជាពិសេស​ ​ប្រភេទ​អាជីវកម្ម​ថ្មីៗ​ចាប់​បើក​ដំណើរការ​ ​និង​មាន​តម្រូវ​ការ​លើ​ការិយាល័យ​ក​ម្រិ​ត​ស្តង់​ដារ​ ​ខុស​ពីមុន​ដែល​ភាគច្រើន​ត្រូវការ​ផ្ទះល្វែង​ ​ផ្ទះ​វី​ឡា ​ធ្វើជា​ការិយាល័យ​របស់​ខ្លួន​។​ ​កំណើន​នៃ​សហគ្រិន​ថ្មីៗ​ទាំង​ក្នុងស្រុក​ ​និង​មក​ពីក្រៅ​ប្រទេស​ក៏បាន​ធ្វើ​ឱ្យ​តម្រូវ​ការ​ការិយាល័យ​កើន​ខ្ពស់​ជាង​ឆ្នាំមុន​ៗ​ផង​ដែរ​ ​។​ដូច្នេះ​ហើយ​ទើប​អ្នក​អភិវឌ្ឍន៍​បាន​ងាក​មក​ស្វែងរក​ការ​វិនិយោគ​លើ​អគារ​ការិយាល័យ​កាន់តែ​ច្រើន​ ​ក្នុង​នោះ​ការិយាល័យ​ក​ម្រិ​ត​ ​A​ ​ក៏​ឃើញ​មាន​តម្រូវ​ការ​ ​និង​ការ​ផ្គត់ផ្គង់​ខ្ពស់​ជាង​មុន​ ​ផ្ទុយ​កាលពីមុន​វិបត្តិ​កូ​វី​ដ​១​៩​ ​ម្ចាស់ក្រុមហ៊ុន​ជាច្រើន​បាន​ជ្រើសរើស​យក​ការិយាល័យ​ក​ម្រិ​ត​C ​ជា​ទីតាំង​កា​រិ​យ​ល​័​យ​របស់​ខ្លួន​ ​៕

អត្តបទនៃសេចក្តីរាយការនេះដកស្រង់ពីទីភ្នាក់ងារ​ Khmer Time

Post a Comment

أحدث أقدم