Breaking News :

ស្ត្រី​ខ្មែរ​៥​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ការ​ឆបោក​ការងារ​នៅ​ប្រទេស​ចិន​

យោង​តាម​ក្រសួងការបរទេស​កម្ពុជា​ ​ស្ត្រី​ខ្មែរ​ចំនួន​៥​នាក់​ ​ត្រូវ​បាន​ជួយសង្គ្រោះ​នៅ​ទីក្រុង​ហាណូយ​ ​ដោយស្ថាន​ទូត​កម្ពុ​ជាប្រចាំ​ប្រទេស​វៀតណាម​ ​ខណៈ​បាន​កំពុង​ធ្វើដំណើរ​ទៅ​ធ្វើការងារ​ខុសច្បាប់​នៅ​ប្រទេស​ចិន​។


យោង​តាម​ក្រសួងការបរទេស​កម្ពុជា​ ​ស្ត្រី​ខ្មែរ​ចំនួន​៥​នាក់​ ​ត្រូវ​បាន​ជួយសង្គ្រោះ​នៅ​ទីក្រុង​ហាណូយ​ ​ដោយស្ថាន​ទូត​កម្ពុ​ជាប្រចាំ​ប្រទេស​វៀតណាម​ ​ខណៈ​បាន​កំពុង​ធ្វើដំណើរ​ទៅ​ធ្វើការងារ​ខុសច្បាប់​នៅ​ប្រទេស​ចិន​។​

​ក្នុង​សារ​ ​Telegram​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ ​លោក​ ​ជុំ​ ​សុន្ទរី​ ​មានប្រសាសន៍ថា​ “​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ហាណូយ​បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​ ​៥​ ​នាក់​ ​ដែល​ត្រូវ​បាន​មេខ្យល់​ឆបោក​ឲ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ ​ហើយ​បាន​សម្រួល​ឲ្យ​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រក​ទីក្រុង​ហូ​ជី​មិញ​”​។​

​លោក​បាន​បន្ថែម​ថា​ ​ជនរងគ្រោះ​ទាំង​៥​នាក់​ត្រូវ​បាន​ប្រគល់​ទៅ​មន្ទីរសង្គមកិច្ច​ខេត្ត​ស្វាយរៀង​ ​ដែល​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ជួយ​ស្ត្រី​ទាំងនោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​ការ​ឆបោក​ការងារ​តាម​ប្រព័ន្ធ​អន​ឡា​ញ​នៅតែ​ជា​ក្តី​កង្វល់​ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ទាំង​ជន​ជាតិខ្មែរ​ ​និង​បរទេស​នៅតែ​បន្ត​ទទួលយក​ការងារ​ក្លែងក្លាយ​ពី​ប្រតិបត្តិការ​បោកប្រាស់​ទាំងនេះ​ ​។​

​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​សង្គ្រោះ​ ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​មុន​ក៏បាន​រាយការណ៍​ដែរ​ថា​ ​«​ស្ថានទូត​ឥណ្ឌា​នៅ​ភ្នំពេញ​បាន​និង​កំពុង​ជួយសង្គ្រោះ​ជនជាតិ​ឥណ្ឌា​ពី​ការ​ផ្តល់​ការងារ​ក្លែងក្លាយ​នៅ​កម្ពុជា​ ​ដែល​បាន​ទាក់ទាញ​ពួកគេ​ឲ្យ​ចូល​ទៅ​ក្នុង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​អន​ឡា​ញ​ខុសច្បាប់​»​។​

​ស្ថានទូត​បាន​បន្ថែម​ថា​ ​ការ​ជួយសង្គ្រោះ​គឺ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ​ខណៈ​ដែល​ស្ថានទូត​បាន​ជួយ​សម្រួល​ដល់​ការ​ជួយសង្គ្រោះ​ ​និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ឥណ្ឌា​ជាង​ ​៦​៥​០​ ​នាក់​ ​ដែល​បាន​រងគ្រោះ​ដោយសារ​អំពើ​ឆបោក​។​

​ថ្មីៗ​នេះ​ ​អាជ្ញាធរ​កម្ពុជា​បាន​ជួយសង្គ្រោះ​ជនជាតិ​ឥណ្ឌា​ ​១​៤​ ​នាក់​ ​ពី​ការ​ឆបោក​ការងារ​អន​ឡា​ញ​ ​ហើយ​ជនរងគ្រោះ​កំពុង​រង់ចាំ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​។​

​បន្ទាប់ពី​ការ​ជួយសង្គ្រោះ​ “​បុគ្គល​ទាំងនេះ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មើល​ថែ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រសួងសង្គមកិច្ច​ ​និង​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​របស់​កម្ពុជា​”​។​

​លោកស្រី​ ​D​e​v​y​an​i​ U​t​t​am​ K​h​o​brag​a​d​e​ ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ ​ប្រជាជន​ឥណ្ឌា​ត្រូវ​បាន​ក្រើន​រំលឹក​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​មុននឹង​ទទួលយក​ការងារ​ណាមួយ​នៅ​ ​បរទេស​ ​ហើយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ប្រវត្តិ​ការងារ​ ​ជាពិសេស​កិច្ចសន្យា​ ​និង​លក្ខខណ្ឌ​ការងារ​។

​លោកស្រី​បាន​បន្ថែម​ថា​៖​ ​«​ខ្ញុំ​ចង់​ប្រាប់​យុវជន​ឥណ្ឌា​ថា​ ​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ពេល​ទទួលយក​ការងារ​នៅ​ប្រទេស​ណាមួយ​ ​»​។​ “​អ្នក​អាច​ដោះស្រាយ​បានតែ​ជាមួយ​ភ្នាក់ងារ​ឥណ្ឌា​ដែល​មាន​ការអនុញ្ញាត​ ​និង​ចុះឈ្មោះ​ប៉ុណ្ណោះ​។​”

​លោកស្រី​បាន​បន្ថែម​ថា​ “​ប្រជាពលរដ្ឋ​ឥណ្ឌា​ត្រូវ​បាន​ណែនាំ​កុំ​ឱ្យ​ចៀសវាង​ពី​សកម្មភាព​ខុសច្បាប់​ ​ដូចជា​ការ​ទទួលយក​ការងារ​លើ​ទិដ្ឋាការ​ទេសចរណ៍​ ​និង​ត្រូវ​ត្រួតពិនិត្យ​ប្រវត្តិ​ក្រុមហ៊ុន​ឱ្យ​បាន​ហ្មត់ចត់​ ​លក្ខខណ្ឌ​ ​ការងារ​ ​និង​ប្រភេទ​នៃ​កិច្ចសន្យា​ការងារ​ដែល​ត្រូវ​ចុះហត្ថលេខា​។​”
​យោង​តាម​ស្ថានទូត​ឥណ្ឌា​បាន​ឱ្យ​ដឹង​ថា​ ​ប្រជាជន​ឥណ្ឌា​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រហែល​ ​២​,​០​០​០​ ​នាក់​ ​រួម​មាន​ប្រកបមុខរបរ​តូចតាច​មកពី​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត​ដែ​លលក់​របស់របរ​ប្រើប្រាស់​ក្នុង​ផ្ទះ​។​

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បទ​ឧក្រិដ្ឋកម្ម​អន​ឡា​ញ​ ​និង​និន្នា​ការបោកប្រាស់​ការងារ​នៅ​កម្ពុជា​ ​ថ្មីៗ​នេះ​ ​ក្រសួងមហាផ្ទៃ​ ​បាន​បង្កើត​គណៈកម្មការ​ជាន់ខ្ពស់​មួយ​ ​ដែល​មាន​តំណាង​រាជធានី​-​ខេត្ត​ ​ដើម្បី​ចាប់ខ្លួន​ជនល្មើស​មក​បង្ហាញ​ ​រួម​នឹង​ភស្តុតាង​នានា​ ​ទៅកាន់​តុលាការ​ ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​ជនបរទេស​ ​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តោប្រវេសន៍​នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​។​

​លោក​ ​កត្តា​ អ៊​ន​ ​អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​ឱ្យ​ដឹង​កាល​ពីម្សិលមិញ​ថា​ ​ក្រោម​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ការពារ​ពលរដ្ឋ​ខ្មែរ​ពី​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ទៅបរទេស​ ​ដើម្បី​កុំ​ឱ្យ​ពួកគេ​អាច​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ ​ការងារ​ឆរ​បោក​។​

​លោក​បាន​មានប្រសាសន៍ថា​ “​ក្រសួង​បន្ត​អប់រំ​ប្រជាពលរដ្ឋ​ ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ ​និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ដោយ​ស្រប​ច្បាប់​ដោយ​គោរព​សិទ្ធិ​កម្មករ​ ​សុវត្ថិភាព​ការងារ​ ​និង​លក្ខខណ្ឌ​ការងារ​ល្អ​”​។​

​លោក​ក៏បាន​កត់​សម្គាល់​ផង​ដែរ​ថា​ជនបរទេស​ណា​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​ស្វែងរក​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​ករណី​មាន​សកម្មភាព​គួរ​ឱ្យ​សង្ស័យ​ណាមួយ​។​

​លោក​បាន​បន្ត​ថា​ “​ចំពោះ​ជនបរទេស​ដែល​ចូលមកធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​ករណី​មាន​សកម្មភាព​ខុសច្បាប់​ពាក់ព័ន្ធ​នឹង​ការងារ​ ​សូម​ដាក់ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ​ឬ​ស្ថានទូត​ ​ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់​”​។​

​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​ឧក្រិដ្ឋកម្ម​សាយ​ប​័​រ​កម្ពុជា​បង្ហាញ​ថា​ ​ការបោកប្រាស់​តាម​អន​ឡា​ញ​នៅ​កម្ពុជា​ ​រួម​មាន​ការបោកប្រាស់​ការងារ​ ​ការបោកប្រាស់​កា​ស៊ី​ណូ​អន​ឡា​ញ​ ​ការបោកប្រាស់​ស្នេហា​ ​និង​ការ​បន្លំ​(​p​h​i​shin​g​)​។​

​ស្ត្រី​ខ្មែរ​៥​នាក់​ដែល​ចាញ់បោក​គេ​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ហាណូយ​ជួយសង្គ្រោះ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​។​ ​P​NN ​T​V

Post a Comment

أحدث أقدم