Breaking News :

ចំណូលថ្មីដែលមានតម្លៃថ្លៃ«Leny Yoro»របស់ក្រុម«Man United»ត្រូវបានគេប្រទះឃើញកាន់ឈើច្រត់និងពាក់ស្បែកជើងការពារ

Football

More Photo


កីឡាករចំណូលថ្មីរបស់ក្លិបបិសាចក្រហម Manchester United ខ្សែការពារ Leny Yoro ត្រូវបានគេឃើញដើរកាន់ឈើច្រត់ និងពាក់ស្បែកជើងការពារ បន្ទាប់ពីរងរបួសអំឡុងពេលប្រកួតមុនបើករដូវកាលជាមួយក្រុម Arsenal នៅសហរដ្ឋអាមេរិក។ កីឡាករវ័យ ១៨ឆ្នាំរូបនេះបានចូលរួមជាមួយ United ដោយបានចាកចេញពីក្លិបបារាំង Lille ក្នុងតម្លៃ ៥២លានផោន។ កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅត្រូវបានបង្ខំឱ្យចេញពីទីលានក្នុងតង់ទីមួយនៃការប្រកួតនៅកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles។

Leny Yoro មានបញ្ហាធ្ងន់លើជើងឆ្វេងរបស់គេ ហើយត្រូវបានគេថតបានពេលជិះរថយន្តជាមួយមិត្តរួមក្រុមដោយមានឈើច្រត់ និងពាក់ស្បែកជើងការពារដែលធ្វើឱ្យមានការព្រួយបារម្ភអំពីការអវត្តមានដែលនឹងអាចមានរយៈពេលយូរ។ ហើយបច្ចុប្បន្នក្លិបកំពុងវាយតម្លៃពីភាពធ្ងន់ធ្ងរនៃរបួស។ ជាមួយគ្នានេះអ្នកចាត់ការលោក Erik ten Hag ត្រូវបានគេរំពឹងថានឹងថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីស្ថានភាពរបស់ Yoro ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់គាត់ឆាប់ៗខាងមុខនេះ មុនពេលការប្រកួតរបស់ United ជាមួយ Liverpool នៅក្នុងរដ្ឋ South Carolina ។

របួសរបស់ Leny Yoro កើតឡើងក្នុងពេលដ៏លំបាកសម្រាប់ក្រុម Manchester United ខណៈដែលក្រុមបានលក់កីឡាករខ្សែការពារ Raphael Varane ចេញទៅហើយ។ បិសាចក្រហមសង្ឃឹមថា Leny Yoro នឹងឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស។ ខណៈ United មានភារកិច្ចច្រើននៅរដូវកាលថ្មីខាមុខនេះមានពានរង្វាន់ UEFA Europa League និងការប្រកួតក្នុងស្រុកនានា៕

Post a Comment

أحدث أقدم