Breaking News :

ក្រសួងហិរញ្ញវត្ថុថៃបង្កើនការព្យាករកំណើនGDPដល់២,៧ភាគរយក្នុងឆ្នាំ២០២៤នេះ

ក្រសួងហិរញ្ញវត្ថុថៃបាននិយាយកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេព្យាករថានឹងកើនឡើង២,៧ភាគរយនៅក្នុងឆ្នាំ២០២៤នេះ ដែលជាការបង្កើនពី២,៤ភាគរយនៃការរំពឹងទុកកាលពីមុន ដោយសារតែមានកំណើននៃការមកដល់របស់ភ្ញៀវទេសចរបរទេស ការចំណាយឯកជន និងការនាំចេញ។


យោងតាមការចេញផ្សាយរបស់​​​សារពត៌មាន វាយោរ​​​ថា ៖​ 

ក្រសួងហិរញ្ញវត្ថុថៃបាននិយាយកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេព្យាករថានឹងកើនឡើង២,៧ភាគរយនៅក្នុងឆ្នាំ២០២៤នេះ ដែលជាការបង្កើនពី២,៤ភាគរយនៃការរំពឹងទុកកាលពីមុន ដោយសារតែមានកំណើននៃការមកដល់របស់ភ្ញៀវទេសចរបរទេស ការចំណាយឯកជន និងការនាំចេញ។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ប៉ាវភូម រ៉ូចាណាសាគុល (Paopoom Rojanasakul) បាននិយាយថា វិស័យទេសចរណ៍ដែលជាកត្តាជំរុញដ៏ធំនិងសំខាន់នៃសេដ្ឋកិច្ចទី២របស់ប្រទេសអាស៊ីអាគ្នេយ៍នេះ បានបង្ហាញសញ្ញានៃភាពប្រសើរឡើងទាំងលក្ខខណ្ឌនៃការវិលត្រលប់របស់ភ្ញៀវទេសចរ និងការចេញបង្កាន់ដៃសម្រាប់ភ្ញៀវទេសចរបរទេស នៅខាងក្រោយវិធានការរបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់មិនត្រូវការទិដ្ឋាការចូលប្រទេសសម្រាប់ប្រទេសនិងដែនដីជាច្រើនទៀត។ យ៉ាងណាមិញ លោក Paopoom បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានគេរំពឹងថានឹងកើនឡើងដល់៣៦លាននាក់នៅឆ្នាំនេះ ដែលបង្កើនពីការព្យាករពីមុនចំនួន៣៥,៧លាននាក់ ហើយប្រាក់ចំណូលដែលបានមកពីភ្ញៀវទេសចរអន្តរជាតិត្រូវបានព្យាករថាមានចំនួន១,៦៩ពាន់ពាន់លានបាត ដែលស្មើនឹងប្រមាណ៤៦,៩៨ពាន់លានដុល្លារអាមេរិក ជាមួយនឹងការចំណាយខ្ពស់បំផុតសម្រាប់មនុស្សម្នាក់ក្នុងមួយការធ្វើដំណើរគឺប្រហែល៤៧,០០០បាត រឺស្មើនឹងប្រមាណ១,៣០០ដុល្លារអាមេរិក។

ជាងនេះទៅទៀតតម្លៃនាំចេញរបស់ថៃត្រូវបានគេរំពឹងថានឹងកើនឡើង២,៧ភាគរយពី២,៣ភាគរយដែលបានឃើញពីមុន ដោយសារតែមានការចំណាយកាន់តែខ្លាំង និងកំណើននៅក្នុងសេដ្ឋកិច្ចដៃគូពាណិជ្ជកម្ម ដែលរួមមានសហរដ្ឋអាមេរិក ចិន និងតំបន់អឺរ៉ុប។ យ៉ាងណាលោក Paopoom បានបន្ថែមទៀតថា ការពង្រីកការចំណាយឯកជនពីការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ចំណូលរបស់វិស័យកសិកម្ម ក៏បានរួមចំណែកយ៉ាងខ្លាំងដល់ការព្យាករកំណើនខ្ពស់របស់ប្រទេសផងដែរ៕ 


Post a Comment

أحدث أقدم