Breaking News :

លោកBlinkenថាទន្ទឹមនឹងក្តីបារម្ភនៅសមុទ្រចិនខាងត្បូងលោកក៏សប្បាយចិត្តពេលឃើញហ្វីលីពីននិងចិនរួបរួម

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អេនថូនី ប្លីងខិន (Antony Blinken) មុនពេលជួបសមភាគីចិននៅក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានដែលផ្តោតលើបញ្ហាសន្តិសុខនៅថ្ងៃសៅរ៍នេះ លោកបានជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជួយដោះស្រាយបញ្ហាប្រឈមរួមគ្នា ដែលរួមទាំងសកម្មភាពកើនឡើងនិងខុសច្បាប់របស់ទីក្រុងប៉េកាំងនៅឯសមុទ្រចិនខាងត្បូងផងដែរ។


យោងតាមការចេញផ្សាយសាពត៌មាន វាយោ​​នបាននិយាយថា៖

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អេនថូនី ប្លីងខិន (Antony Blinken) មុនពេលជួបសមភាគីចិននៅក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានដែលផ្តោតលើបញ្ហាសន្តិសុខនៅថ្ងៃសៅរ៍នេះ លោកបានជំរុញឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជួយដោះស្រាយបញ្ហាប្រឈមរួមគ្នា ដែលរួមទាំងសកម្មភាពកើនឡើងនិងខុសច្បាប់របស់ទីក្រុងប៉េកាំងនៅឯសមុទ្រចិនខាងត្បូងផងដែរ។

ទន្ទឹមគ្នានេះ ទោះបីជាលោក ប្លីងខិន បានលើកឡើងពីប្រទេសចិនជុំវិញការកើនឡើងនៃសកម្មភាពប្រឆាំងនឹងសម្ព័ន្ធមិត្តការពារជាតិអាមេរិកគឺហ្វីលីពីននៅសមុទ្រចិនខាងត្បូងក៏ពិតមែន ប៉ុន្តែលោកក៏បានកោតសរសើរចំពោះប្រទេសទាំងពីរ ប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងម៉ានីលបានបញ្ចប់បេសកកម្មផ្គត់ផ្គង់ដល់កងទ័ពនៅក្នុងតំបន់ដែលទាមទារដោយទីក្រុងប៉េកាំង។ លោក ប្លីងខិន បានប្រាប់សមភាគីអាស៊ានថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការកត់សម្គាល់ពីការផ្គត់ផ្គង់ឡើងវិញដោយជោគជ័យនៅថ្ងៃនេះនៃតំបន់ The Second Thomas ដែលជាសមិទ្ធផលនៃកិច្ចព្រមព្រៀងដែលសម្រេចបានរវាងហ្វីលីពីននិងចិន។ យើងពិតជាសាទរចំពោះរឿងទាំងនោះ ហើយក៏សង្ឃឹមនិងរំពឹងថានឹងឃើញវាបន្តទៅមុខទៀត។”

គួរជម្រាបថា វត្តមានកងទ័ពនៅតំបន់ The Second Thomas ក្នុងសមុទ្រចិនខាងត្បូងបានធ្វើឱ្យប្រទេសចិនខឹងសម្បារអស់រយៈពេលជាច្រើនឆ្នាំ និងបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយហ្វីលីពីន ជុំវិញបេសកកម្មរបស់ទីក្រុងម៉ានីលចំពោះកងទ័ពនៅលើកប៉ាល់កងទ័ពជើងទឹកដែលចុះចតនៅតំបន់នោះ បណ្តាលឱ្យមានការព្រួយបារម្ភក្នុងតំបន់អំពីការកើនឡើងនៃសកម្មភាពខុសច្បាប់របស់ទីក្រុងប៉េកាំងផងដែរ។ យ៉ាងណានៅដើមសប្តាហ៍នេះ ភាគីទាំងពីរបានឈានដល់ការស្វែងយល់អំពីការរៀបចំបណ្តោះអាសន្នសម្រាប់បេសកកម្មផ្គត់ផ្គង់ឡើងវិញ នៃនាវាកងទ័ពជើងទឹកហ្វីលីពីននៅសមុទ្រចិនខាងត្បូង៕

Post a Comment

أحدث أقدم