Breaking News :

រដូវកាលថ្មី«Aston Villa»ជាក្លិបដែលចំណាយប្រាក់ច្រើនជាងគេនៅអឺរ៉ុបក្នុងការទិញកីឡាករថ្មីៗមកពង្រឹងក្រុម

  Sport/ Football 

ក្រោមការដឹកនាំបានយ៉ាងល្អនៅរដូវកាលមុនដោយលោក Unai Emery ក្លិប Aston Villa បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤នៅក្នុងលីកកំពូលអង់គ្លេស Premier League ដែលធ្វើឱ្យក្លិបមួយនេះនឹងមានវត្តមានប្រកួតប្រជែងរដូវកាលថ្មីនៅក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប UEFA Champions League ក្រោយខកខានបង្ហាញមុខអស់រយៈពេល ៤២ឆ្នាំ។ ការដែលអាចបង្ហាញខ្លួននៅ UCL បាននិងការធ្វើបានល្អក្នុងលីកមិនមែនជារឿងចៃដន្យរបស់ Aston Villa នោះទេគឺលោក Unai Emery បានរៀបចំដឹកនាំ ក៏ដូចជាមានការសហការណ៍ពីកីឡាករទាំងអស់លេងបានល្អទើបក្រុមមួយនេះនឹងបង្ហាញវត្តមានរដូវកាលថ្មីជាមួយការប្រកួតក្នុងស្រុកនិងក្រៅស្រុក។


មកដល់ពេលនេះក្លិប Aston Villa បានធ្លាក់កញ្ចប់ទឹកប្រាក់រហូតដល់ ១៧៦ លានអឺរ៉ូហើយក្នុងការទិញចូលកីឡាករថ្មីៗមកពង្រឹងក្រុម និងធ្វើឱ្យក្រុមកាន់តែមានភាពល្អខ្លាំងប្រសើរជាងរដូវកាលមុនទៅទៀត។ គិតមកទល់នឹងពេលនេះដែរ Aston Villa ជាក្លិបដែលចំណាយប្រាក់ច្រើនជាងគេនៅអឺរ៉ុបនៅក្នុងរដូវក្ដៅនេះដោយបាននាំចូលកីឡាករដូចជា៖ Ross Barkley, Amadou Onana, Samuel Iling-Junior, Ian Maatsen, Jaden Philogene, Lewis Dobbin, Enzo Barrenechea និង Cameron Archer។ តើ Aston Villa នឹងអាចធ្វើព្យុះធ្វើភ្លៀងនៅរដូវកាលថ្មីបានទេ ខណៈដែលក្លិបបានចំណាយប្រាក់ទិញកីឡាករយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ?




អត្តបទនេះដក់ស្រង់ពីីទីភ្នាក់ងារសារពត៌មាន VAYO

Post a Comment

أحدث أقدم