Breaking News :

មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​វិ​ស័​យ​កសិកម្ម​ ​ជួយ​កសិករ​ជនបទ​ក្នុង​ការ​ទប់ទល់​​​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

  Agriculture 

មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​វិ​ស័​យ​កសិកម្ម​ (​I​FAD​) ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ជួយ​កសិករ​ខ្នាត​តូច​នៅ​ជនបទ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​ការ​ដោះស្រាយ​ហា​និ​ភ័យ​ដែល​កើត​ចេញពី​ការ​ប្រែប្រួល​អាកាសធាតុ​។​

​គម្រោង​ ​I​FAD​-​A​D​B ​ផ្តោត​លើ​គ្រួសារ​កសិករ​ខ្នាត​តូច​នៅ​ជនបទ​ ​ជាពិសេស​ស្ត្រី​ ​និង​គ្រួសារ​​​ដែល​ដឹកនាំ​ដោយ​ស្ត្រី​។​ ​T​SS​D​-​A​F​/​L​i​m​ ​H​y​

មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​វិ​ស័​យ​កសិកម្ម​ (​I​FAD​) ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ជួយ​កសិករ​ខ្នាត​តូច​នៅ​ជនបទ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​ការ​ដោះស្រាយ​ហា​និ​ភ័យ​ដែល​កើត​ចេញពី​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​I​FAD​ ​គឺជា​ទីភ្នាក់ងារ​ឯកទេស​របស់​អង្គការសហប្រជាជាតិ​ ​ដែល​ធ្វើ​កិច្ចការ​ងារ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ​និង​ភាព​អត់ឃ្លាន​។​

​គម្រោង​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​តំបន់​ទន្លេសាប​ (​T​SS​D​-​A​F​) ​ដែល​ទទួល​បាន​ពានរង្វាន់​ ​I​FAD​ ​Gender​ ​Award​ ​បាន​ទទួល​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​កសិករ​ខ្នាត​តូច​នៅ​ជនបទ​ក្នុង​វិ​ស័​យ​កសិកម្ម​ឆ្លាតវៃ​ខាង​អាកាសធាតុ​ (CS​A​) ​នៅ​ទូទាំង​ឃុំ​ចំនួន​មួយ​រយ​ដែល​ងាយ​រងគ្រោះ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​។​

​គម្រោង​នេះ​បាន​ជ្រើសរើស​ខេត្ត​ចំនួន​ប្រាំពីរ​ ​ដើម្បី​ធ្វើការ​ឆ្ពោះទៅ​រកការ​ជំរុញ​ផលិតភាព​ ​និង​បង្កើន​លទ្ធភាព​ទទួល​បាន​ទី​ផ្សារ​ប្រកបដោយ​ចីរភាព​។​ ​ខេត្ត​ទាំងនោះ​មាន​ដូចជា​ខេត្ត​ព្រៃវែង​ ​ត្បូងឃ្មុំ​ ​កំពង់ចាម​ ​កំពង់ធំ​ ​សៀមរាប​ ​បន្ទាយ​មានជ័យ​ ​និង​បាត់​ដំបង​។​ ​I​FAD​ ​បាន​ផ្តល់​ហិរញ្ញប្បទាន​ ​១​០​ ​លាន​ដុល្លារ​នៃ​គម្រោង​ ​T​SS​D​-​A​F​ ​៦​០​លាន​ដុល្លារ​។​ ​គម្រោង​នេះ​ ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​គ្រួសារ​កសិករ​ខ្នាត​តូច​នៅ​ជនបទ​ ​ជាពិសេស​ស្ត្រី​ ​និង​គ្រួសារ​​​ដែល​ដឹកនាំ​ដោយ​ស្ត្រី​។​

​គ្រួសារ​សរុប​ចំនួន​ ​២​៦​,​៨​១​៨​ ​ដែល​រួម​មាន​អ្នកទទួល​ផល​ចំនួន​ ​៣​០​,​៥​៣​៧​ ​បាន​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​ ​និង​បាន​ទទួលការ​បណ្តុះបណ្តាល​ជំនាញ​ CS​A​ ​។​ ​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​វិធី​សា​ស្រ្ត​រួមបញ្ចូល​គ្នា​ក្នុង​ការ​គ្រប់គ្រង​ដីចំការ​ ​ដំណាំ​ ​បសុ​បក្សី​ ​និង​ជលផល​ ​បន្ថែម​លើ​សន្តិសុខ​ស្បៀង​ ​អាហារូបត្ថម្ភ​ ​និង​សមត្ថភាព​ប​ន្ស៊ាំ​ខ្លួន​របស់​កសិករ​នៅ​តាម​ជនបទ​។​ ​គោលបំណង​ចុងក្រោយ​គឺ​ការ​ទប់ទល់​​​នឹង​បញ្ហា​ប្រឈម​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​សន្តិសុខ​ស្បៀង​ ​និង​ប្រាក់ចំណូល​ស្ថិរភាព​សម្រាប់​កសិករ​ ​និង​ធានា​នូវ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការដោះស្រាយបញ្ហា​ប្រឈម​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​

​គម្រោង​នេះ​បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ ​និង​បាន​ធ្វើការ​បង្ហាញ​ចំនួន​ ​១​,​០​៣​១​ ​នៅ​តាម​កសិដ្ឋាន​សម្រាប់​ធ្វើស្រែ​ ​បន្លែ​ ​ដំណាំ​ ​បសុសត្វ​តូច​ ​បសុ​បក្សី​ ​ការ​ចិញ្ចឹម​ត្រី​ ​និង​ការ​ចិញ្ចឹម​កង្កែប​។​ ​លំហាត់​ទាំងនេះ​ពាក់ព័ន្ធ​នឹង​កសិករ​ចំនួន​ ​២​៥​,​៧​៨​៧​ ​នាក់​ ​ដែល​ក្នុង​នោះ​មាន​ ​៦​៣​ ​ភាគរយ​ជា​ស្ត្រី​។​ ​មាន​ស្ត្រី​៤​៨​ ​ភាគរយ​នៃ​កម្មវិធី​បង្ហាញ​ CS​A​ ​ផង​ដែរ​។​ ​អ្នកទទួល​ផល​ពី​ការ​បណ្តុះបណ្តាល​ក៏​ត្រូវ​បាន​រៀបចំ​ផង​ដែរ​ ​ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នូវ​ផលវិបាក​ដែល​កើត​ចេញពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​។​ ​ការ​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​រួមបញ្ចូល​យេ​ន​ឌ​័​រ​ (​D​RR) ​និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឃុំ​ (C​D​M​Cs) ​សម្រាប់​ឃុំ​ដែល​មាន​ហា​និ​ភ័យ​គឺជា​ផ្នែក​មួយ​នៃ​វគ្គ​បណ្តុះបណ្តាល​។​

​ជា​លទ្ធផល​នៃ​គម្រោង​នេះ​ ​កសិករ​ទទួល​ឥទ្ធិពល​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ដំណាំ​ទៅ​ដាំដំណាំ​ក្រៅពី​ស្រូវ​ ​ក៏ដូចជា​ដំណាំ​រក​ប្រាក់​។​ ​ការ​ធ្វើ​ពិពិធ​កម្ម​នេះ​ ​ពាក់ព័ន្ធ​នឹង​ការ​ដាំ​ ​និង​លក់​បន្លែ​យ៉ាងតិច​ ​១​០​ ​ប្រភេទ​ ​ដែល​ត្រូវនឹង​តម្រូវ​ការ​ទី​ផ្សារ​ ​រួម​មាន​ ​ត្រសក់​ ​ស​ណ្តែ​ក​វែង​ ​ប៉េងប៉ោះ​ ​ស្ពៃ​ចិន​ ​សាឡាត់​ ​ស្លឹកខ្ទឹម​ ​ម្ទេស​ ​ត្រប់​ ​និង​ម្រះ​។​

​ជាមួយនឹង​កា​រដាក់​ឱ្យ​ប្រើ​នូវ​បច្ចេកទេស​ដូចជា​ ​កា​រដាក់​ជីសរីរាង្គ​ ​ការ​ធ្វើ​ជី​កំប៉ុ​ស​ដី​ ​ការ​ទទួលយក​ការ​ដាំដំណាំ​យក​ចំណូល​និង​បន្លែ​ដែល​ធន់​នឹង​អាកាសធាតុ​ ​ដែល​ទាមទារ​រយៈពេល​ខ្លី​នៃ​វដ្ត​នៃ​ការ​ប្រមូល​ផល​ ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​ ​និង​ការ​អភិ​រក្ស​ទឹក​កាន់តែ​ប្រសើរ​ ​វិធីសាស្ត្រ​ទំនើប​នៃ​ការ​ចិញ្ចឹម​មាន់​ ​និង​ទា​ ​បាន​ធ្វើ​ឱ្យ​អត្រា​សត្វ​ងាប់​ទាប​ជាង​មុន​។​

​លោក​ ​F​r​e​w​ ​Be​h​a​b​t​u ​នាយក​ប្រចាំ​ប្រទេស​នៃ​ ​I​FAD​ ​បាន​និយាយ​ថា​ “​ចាប់ពី​ការរៀបចំ​ប្លង់​រហូតដល់​ការ​អនុវត្ត​ ​គម្រោង​ ​I​FAD​ ​បាន​ដាក់​កសិករ​ខ្នាត​តូច​នៅ​ជនបទ​ជា​ចំណុច​កណ្តាល​នៃ​បញ្ហា​ហើយ​នេះ​បាន​ជួយ​កសិករ​ទទួលយក​ការ​អនុវត្ត​កសិកម្ម​ប្រកបដោយ​ចីរភាព​ដែល​ធន់​នឹង​អាកាសធាតុ​។​ ​នេះ​បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​ជីវភាព​កសិករ​ខ្នាត​តូច​ ​និង​គ្រួសារ​របស់​ពួកគេ​ ​ដោយសារ​ប្រាក់ចំណូល​បាន​កើន​ឡើង​»​។

អត្តបទខ្លះនៃសេចក្ដីរាយការណ៌នេះដកស្រង់ពីទីភ្នាក់ងារ Khmer Time


Post a Comment

Previous Post Next Post