Breaking News :

​សត្វ​ត្រយង​ខ្លួន​ស​ ​កំពុង​មាន​វត្តមាន​នៅ​បឹង​ព្រែក​ល្ពៅ​ប្រមាណ​៣​០​ទៅ​៤​០​ក្បាល​

 Natural 




​សត្វ​ត្រយង​ខ្លួន​ស​ ​ឬ​តំបន់​ខ្លះ​ហៅថា​ក្ង​ខ្លួន​ស​( ​Black​-​head​e​d​ ​Ibis​) ​ជា​សត្វ​ក​ម្រ​មួយ​ ​ប្រភេទ​ដែល​កំពុង​មាន​វត្ត​មា​នៅ​កម្ពុជា​ ​ហើយ​ពិសេស​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ ​ក្នុង​ ​ខេត្ត​តាកែវ​។​

​លោក​ ​ឈឿន​ ​សុជាតិ​ ​ម​ន្រ្តី​ឧ​ទ្យានុ​រក្ស​ ​និង​ជា​អ្នកថតរូប​សត្វស្លាប​ប្រចាំ​នៅ​តំបន់​ ​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ ​ខេត្ត​តាកែវ​ ​បាន​បញ្ជាក់​ថា​ ​សត្វ​ត្រយង​ខ្លួន​ស​នេះ​ ​បច្ចុប្បន្ន​មាន​រស់នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ប្រមាណ​៣​០​-​ទៅ​៤​០​ក្បាល​។​ ​លោក​ ​បាន​បន្ត​ថា​ ”​សម្រាប់​វត្តមាន​របស់​សត្វ​ត្រយង​ខ្លួន​ស​ ​មាននៅ​រដូវ​ទឹក​មុន​ ​ដំឡើង​ក្នុង​ខែក​ក្ត​ដា​ ​និង​រដូវ​ទឹក​សម្រក​អំឡុង​ដើមខែ​១​២​”​។​

​ដោយឡែក​ ​បើ​យោង​តាម​សៀវភៅ​សត្វស្លាប​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​៖​ ​សត្វ​ត្រយង​ខ្លួន​ស​ ​ឬ​ ​ក្ង​ខ្លួន​ស​ ​ជា​សត្វស្លាប​មួយ​ប្រភេទ​មាន​ ​ចំពុះ​កោង​វែង​ ​ក​ ​ក្បាល​ ​ជើង​មាន​ពណ៌​ខ្មៅ​ ​និង​មាន​មាឌ​ធំ​ ​ខ្លួន​ពណ៌​ស​។​ ​ជាទូទៅ​ ​សត្វ​ត្រយង​ខ្លួន​ស​ ​មាន​ក​ម្ពស់​ប្រមាណ​ជា​៧​៥​-​៧​៦​ ​សង់ទីម៉ែត្រ​។​ ​សម្រាប់​ ​ទី​ជម្រក​របស់​វា​គឺ​ព្រៃលិចទឹក​ ​ព្រៃ​កោងកាង​ ​ជាពិសេស​នៅ​បឹង​ ​ទន្លេសាប​ ​និង​តំបន់​ជុំវិញ​។​ ​សត្វ​ប្រភេទ​នេះ​តែង​មាន​វត្តមាន​ពេញ​មួយ​ឆ្នាំ​ ​ជា​ប្រភេទ​ជិត​រង​ការ​ ​គំរាមកំហែង​។​

​គួរ​បញ្ជាក់​ថា​ ​ប្រភេទ​សត្វ​ក្រៀល​គឺជា​សត្វ​ដ៏​ក​ម្រ​នៅ​លើ​ពិ​ភ​លោក​ ​និង​សត្វ​ទាំងនេះ​ ​ក៏​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ការពារ​ពី​ក្រសួង​បរិស្ថាន​ ​អង្គការ​ដៃគូ​ ​និង​ភាគី​ពាក់ព័ន្ធ​ ​សំដៅ​ការពារ​ឱ្យ​សត្វ​ដ៏​ក​ម្រ​នេះ​ឱ្យ​មាន​វត្តមាន​នៅ​កម្ពុជា​យូរអង្វែង​ ​បន្ត​ដល់​កូនចៅ​ជំនាន់​ ​ក្រោយ​បន្ត​ទៀត​៕



Post a Comment

أحدث أقدم